khmer eng
  • ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត ស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។
    សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន លោកអភិបាលស្រុកកោះអណ្តែត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំង៦ ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជេីងវត្តក្រពុំឈូក។
    ក្នុងនោះទេយ្យទាន និងបច្ច័យប្រគេនជូនក្នុង១វត្តៗរួមមាន៖ ទៀនវស្សា ១គូរ អង្ករ ១បាវ មី ២កេស ទឹកបរិសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ត្រីខ ២ឡូ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ស្លាដក់ ១ប្រអប់ និងបច្ច័យប្រគេនវត្ត ២០០,០០០៛ (ដោយឡែកបច្ច័យប្រគេនវត្តក្រពុំឈូក ៨៤៥,០០០៛ បច្ច័យប្រគេនព្រះសង្ឃក្នុង១អង្គ ៥០,០០០៛ និងថវិកាជូនលោកតាជី លោកយាយជីចំនួន៤៥នាក់ ក្នុង១នាក់ៗ ២០,០០០៛។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម